អក្សរក្រម

សូរដូចនិងពាក្យៈ អ-អ!-អរ

 +អ      (ន.)=ឈ្មោះ​ប៉ី​មួយ​ប្រភេទ​ធ្វើ​ដោយ​ដើម​បបុស​ទាំង​តួ​ទាំង​អណ្ដាត ឬ​យក​ដើម​បបុស​ធ្វើ​តែ​អណ្ដាត ឯ​តួ​ធ្វើ​ដោយ​ដើម​ពក​ជាដើម ។

ឧ- ផ្លុំ​ប៉ី​អ 

+អ!     (ឧ.)=សូរ​លាន់​មាត់​ដោយ​បញ្ជាក់​សេចក្ដី ឬ​ដោយ​បាត់​ងឿង​ឆ្ងល់​ជាដើម ។

ឧ- អ ! ដូច្នោះ​ទេ​ឬ ?; អ៎ ! ឯណោះ​ទេ​ហៈ ? អ៎ ! អញ្ជើញ​មក ! អ៎ !។

+អរ     (កិ.)=មាន​អំណរ, មាន​សោមនស្ស, រីករាយ​ចិត្ត, មាន​ចិត្ត​រីករាយ ។

ឧ- អរ​ព្រោះ​បាន​ទ្រព្យ​គាប់​ចិត្ត។