+ស្រុស (កិ.)=ដាក់របស់ស្រស់ឆៅក្នុងទឹកកំពុងពុះឬក្នុងទឹកក្ដៅ
តែមួយរំពេចមិនឲ្យយូរហួសប្រមាណ ។
ឧ-ស្រុសអន្លក់ស្ដៅ, ស្រុសមាន់ ។
+ស្រុះ (គុ.)=ដែលព្រមព្រៀងគ្នាឥតទាស់ទាក់,
ព្រមព្រឺស, ដែលស្រវាស្រទេញព្រមគ្នា ។
ឧ- ស្រុះគ្នាដូចស្រមោច, ធ្វើការស្រុះគ្នា; ពួកនុ៎ះស្រុះគ្នាណាស់ ។